អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំពិភាក្សាករណីទំនាស់ដីធ្លី ស្ថិតនៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ - គេហទំព័រ សន្តិភាពថ្មី

Breaking

Saturday, March 12, 2022

អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំពិភាក្សាករណីទំនាស់ដីធ្លី ស្ថិតនៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ

ថ្ងៃសុក្រទី១១ ខែមីនា ឆ្នាំ២០២២ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងករណីទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋចំនួន ៣៥គ្រួសារ ជាមួយឈ្មោះ ថាន់ ស៊ីន លើដីទំហំ ៤៨០ ៥១១ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅចំនុចតាម៉ាន ភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ 


ពាក់ព័ន្ធនឹងករណីនេះ បន្ទាប់ពីកិច្ចប្រជុំពិភាក្សា អង្គប្រជុំបានសម្រេចឯកភាពប្រគល់ភារកិច្ច ជូនមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង រកឯកសារ PV និងគល់បញ្ជីនៃបណ្ណកម្មសិទ្ធិដីទីតាំងមានទំនាស់ (បណ្ណឆ្នាំ១៩៩៥)​ ដើម្បីយកមកពិនិត្យ ផ្ទៀងផ្ទាត់រកទីតាំងដីជាក់ស្តែង និងឈានទៅដល់ការសម្របសម្រួលដោះស្រាយបញ្ចប់ទំនាស់៕






 

No comments:

Post a Comment

Pages